×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

អ្នកស្លា ប់​កើនដល់​១៣នាក់​ហើយ ករណី​ពុលស្រាស​នៅ​ខេត្តពោធិ៍សាត់ ខណៈ​ជាង​៧០នាក់​កំពុងសង្គ្រោះ

ពោធិ៍សាត់៖ គិតត្រឹមព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ចំនួនអ្នកស្លាប់ដោយសារពុលស្រាស នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានកើនឡើងដល់ចំនួន ១៣នាក់ហើយ ខណៈដែលមនុស្សជាង ៧០នាក់ ផ្សេងទៀតកំពុងជួយសង្គ្រោះ នៅពេទ្យកាល់ម៉ែត និងពេទ្យលោកសង្ឃ ១២នាក់ កំពុងសង្គ្រោះនៅខេត្តចំនួន ៦២នាក់ ដែលកំពុងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ពាក់ព័ន្ធករណីពុលស្រាសនោះ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនមនុស្សចំនួន ២នាក់ ដែលជាប្ដីប្រពន្ធ អ្នកផលិតស្រាសនោះ មាន ឈ្មោះ ស៊ុយ គឹមទៀង អាយុ ៧១ឆ្នាំ (ប្តី) និងឈ្មោះ ទ្រី វណ្ណា អាយុ ៦១ឆ្នាំ (ប្រពន្ធ) មានទីលំនៅភូមិសាន់សរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជនសង្ស័យទាំង ២នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។

កាលពីពេលថ្មីៗនេះ ក៏មានករណីពុលស្រាសចំនួន ២លើករួចមកហើយគឺ នៅស្រុកល្វាឯម ខេត្តកណ្ដាល បានបណ្ដាលឲ្យមនុស្ស ១២នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺជាច្រើននាក់ផ្សេងទៀត។ ដោយឡែក ករណីពុលស្រានៅស្រុកកំពង់ត្រាច ខេត្តកំពត បណ្ដាលឱ្យមនុស្ស ៩នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺជាង ៣០នាក់ ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង