×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

មានការបារម្ភ​ពី​ការកើតមាន​មហន្តរាយ​ដល់​បរិស្ថាន​ខណៈ​ដែល​នាវា​ដឹកប្រេងលិច​នៅ​ស្រីលង្កា

កូឡុំបូ៖ នាវាដឹកទំនិញមួយគ្រឿងដែលមានផ្ទុកសារធាតុគីមីកំពុងលិចនៅក្បែរឆ្នេរសមុទ្ររបស់ប្រទេសស្រីលង្កាដោយបង្កឲ្យមានព្រួយបារម្ភពីការកើតមានមហន្តរាយដល់បរិស្ថាន។

នាវា X-Press Pearl ដែលត្រូវបានចុះបញ្ជីនៅប្រទេសសិង្ហបុរីនោះត្រូវបានអគ្គិភ័យឆាបឆេះប្រមាណជិត២សប្តាហ៍មុនពេលដែលត្រូវបានគេពន្លត់នៅក្នុងសប្តាហ៍នេះ។

ប្រេងឆៅរាប់រយតោនដែលផ្ទុកក្នុងនាវានោះអាចនឹងលេចធ្លាយចូលទៅក្នុងសមុទ្រប្រសិនបើវាលិចដោយបង្កការបំផ្លិចបំផ្លាញដល់ជីវិតសត្វសមុទ្រ។

កងទ័ពជើងទឹកស្រីលង្កានិងឥណ្ឌាបានធ្វើការរួមគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកក្នុងគោលបំណងដើម្បីពន្លត់អគ្គិភ័យនោះនិងការពារមិនឲ្យនាវាផ្ទុះនិងលិច។ ប៉ុន្តែប្រតិបត្តិការដែលនៅមិនឆ្ងាយប៉ុន្មានពីកំពង់ផែទីក្រុងកូឡុំបូ (Colombo) នោះត្រូវបានរារាំងដោយសារអាកាសធាតុនៅសមុទ្រមិនអំណោយផល។

អ្នកនាំពាក្យកងទ័ពជើងទឹកស្រីលង្កាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយថា «នាវានោះកំពុងតែលិច ហើយគេកំពុងព្យាយាមអូសវាយកទៅកន្លែងទឹកជ្រៅនៅមុនពេលវាលិចបាត់ដើម្បីកាត់បន្ថយការបំពុលសមុទ្រ ប៉ុន្តែផ្នែកខាងក្រោយរបស់វាបានដាច់ចេញនិងរសាត់អណ្តែតនៅលើសមុទ្រ។»

អ្នកជំនាញផ្នែកបរិស្ថានបាននិយាយថា ប្រសិនបើនាវានោះលិច វានឹងបង្កឲ្យមាន «សេណារីយ៉ូបរិស្ថានដ៏អាក្រក់បំផុត» ដោយបំផ្លាញបាតសមុទ្រទាំងមូល។

គួរបញ្ជាក់ថា ក្រុមមន្ត្រីស្រីលង្កាជឿជាក់ថាអគ្គិភ័យនោះបណ្តាលមកពីការលេចធ្លាយអាស៊ីដនីទ្រីកដែលក្រុមនាវិកបានដឹងតាំងពីថ្ងៃទី១១ ខែឧសភា។ ក្រៅពីប្រេងឆៅ វាមានដឹកអាស៊ីដនីទ្រីកចំនួន២៥តោនដែលត្រូវបានគេយកទៅប្រើដើម្បីផលិតជីគីមីនិងរំសេវផ្ទុះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង