×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

បិទ​ផ្សាររាត្រី​កំពត ជា​បណ្តោះអាសន្ន ដោយសារ​មាន​អាជីវករ បាន​ប៉ះពាល់​​ផ្ទាល់​​ជាមួយ​​អ្នកជំងឺ​​កូវីដ-១៩

កំពត៖ អាជ្ញាធរក្រុងកំពត បានចេញលិខិតមួយជូនដល់ម្ចាស់ផ្សាររាត្រីកំពត ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ជិតរង្វង់មូលធុរេន ឱ្យផ្អាកអាជីវកម្មលក់ដូរគ្រប់ប្រភេទក្នុងផ្សារនោះ បណ្តោះអាសន្ន រយៈពេលមួយសប្តាហ៍ ក្រោយពីស្ត្រីជាអាជីវករម្នាក់បានប៉ះពាល់ដោយផ្ទាល់ជាមួយប្តី ដែលពិនិត្យរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩។

ក្នុងសេចក្តីជូនដំណឹងបានឱ្យដឹងថា ថ្មីៗនេះមានករណីវិជ្ជមានកូវីដ-១៩ លើអាជីវករតូបលេខ D-08,09 ស្វាមីអ្នកស្រី នាង សុខ ដែលបានតេស្តរួចមកហើយ។ ក្នុងន័យនេះរដ្ឋបាលក្រុងកំពត សម្រេចផ្អាកអាជីវកម្មលក់ដូរគ្រប់ប្រភេទក្នុងផ្សាររាត្រីកំពត ជាបណ្ដោះអាសន្ន រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

ក្នុងករណីនេះដែរ រដ្ឋបាលក្រុងកំពត ក៏បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធនឹងឈ្មោះខាងលើ ត្រូវទៅពិនិត្យសំណាកនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពត ឬតាមរយៈទូរស័ព្ទលេខ ០១២ ៥៦ ១១៩៦ / ០១២ ៤៥ ៦៩ ៩០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង