×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

ស្រួលហើយ! ប្រសិនបើ​ទៅធ្វើ​សៀវភៅ​ស្នាក់នៅ និងសៀវភៅ​គ្រួសារ មានការ​យឺតយ៉ាវ អាចរាយការណ៍​ប្រាប់​ស្នងការបាន

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានប្រាប់ប្រជាពលរដ្ឋឱ្យរាយការណ៍ ប្រសិនបើមន្ត្រីនគរបាលនៅមូល ដ្ឋាន មានភាពយឺតយ៉ាវក្នុងការបម្រើសេវា ជាពិសេស គឺការធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម លោកឧត្តមសេនីយ៍ឯក ស ថេត បានសរសេរថា “មន្ត្រីទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវតែធ្វើឲ្យបានឆាប់រហ័សបំផុត ព្រោះចុះហត្ថលេខាត្រឹមលោកអធិការខណ្ឌ និងលោកនាយប៉ុស្តិ៍ តែប៉ុណ្ណោះ”។

លោកឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងបន្ថែមថា ក្រោយការដាក់ចេញនូវបទបញ្ជា និងការណែនាំជាប្រចាំ មួយរយ:ពេលកន្លងមកនេះ មន្ត្រីថ្នាក់ក្រោមតាមបណ្តាខណ្ឌ ប៉ុស្តិ៍ ភាគច្រើនបានអនុវត្តការងារបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេសគឺការប្រើប្រាស់ពាក្យសម្តី និងកាយវិការសមរម្យជាមួយប្រជាពលរដ្ឋ ក៏ដូចជាការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស។

ទោះជាយ៉ាងណា លោកស្នងការ បានលើកឡើងថា នៅតែមានមន្ត្រីមួយចំនួនតូចអនុវត្តមិនទាន់បានល្អជូនប្រជាពលរដ្ឋ ដូច្នេះត្រូវតែកែប្រែទម្លាប់នេះ មកបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងទទួលបាននូវភាពទុកចិត្ត និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានប្រកាសឱ្យប្រជាពលរដ្ឋ ត្រូវរាយការណ៍បើមានករណីយឺតយាវ និងបម្រើប្រជាពលរដ្ឋមិនបានល្អ តាមរយៈលេខទូរស័ព្ទ 069 516 999៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង