×

កើនឡើង​ខ្លាំងណាស់! កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩ ថ្មីចំនួន ៨៨៦នាក់ ខណៈ​ជាសះស្បើយ​ចំនួន ៧៨១ នាក់ និង​ស្លា ប់ ៦នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៨៦នាក់ ខណៈអ្នកជំងឺចំនួន ៧៨១នាក់ជាសះស្បើយ និងស្លាប់ ៦នាក់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៣,០៧៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៥,៥៤៤នាក់ និងស្លាប់សរុបចំនួន ២៤២នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង