×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

វីរុស​កូវីដ-១៩ ឆ្លង​រីករាលដាល​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ខ្លាំង​ជាង​ទិន្នន័យ​ផ្លូវការ​ដែល​បានបង្ហាញ

ឥណ្ឌូណេសុី៖ ការសិក្សាស្រាវថ្មីបានបង្ហាញថា អត្រាឆ្លងវីរុសកូវីដ-១៩  នៅក្នុងប្រទេសឥណ្ឌូណេស៊ីគឺមានចំនួនច្រើនជាងឆ្ងាយពីតួលេខផ្លូវការដែលត្រូវបានបង្ហាញនៅក្នុងប្រទេសមួយនេះដែលមានពលរដ្ឋច្រើនជាងគេបំផុតលំដាប់ទី៤ នៅលើពិភពលោក។

ប្រទេសឥណ្ឌូណេស៊ីដែលមានពលរដ្ឋចំនួន ២៧០លាននាក់ នោះ  មានអ្នកឆ្លងវីរុសកូវីដ-១៩  សរុបចំនួនជាង  ១លាន៨៣ម៉ឺននាក់  ប៉ុន្តែជាយូរមកហេីយក្រុមអ្នកជំនាញផ្នែកជំងឺរាតត្បាតជឿជាក់ថា  ទំហំពិតប្រាកដនៃការឆ្លងរាតត្បាតរបស់វីរុសនេះត្រូវបានបិទបាំងដោយសារខ្វះការធ្វើតេស្ត  និងខ្វះការតាមដានរកអ្នកដែលបានប៉ះពាល់ជាមួយអ្នកឆ្លង។

ការសិក្សាស្រាវជ្រាវមួយនៅទូទាំងប្រទេសនៅចន្លោះខែធ្នូ  និងមករា  បានបង្ហាញថា  ពលរដ្ឋឥណ្ឌូណេស៊ីរហូតដល់ទៅ ១៥%បានឆ្លងវីរុសកូវីដ-១៩  រួចទៅហើយ  ប៉ុន្តែតួលេខផ្លូវការនៅចុងខែមករាបានបង្ហាញថា  ពលរដ្ឋឥណ្ឌូណេស៊ីប្រហែលតែ   ០,៤%ប៉ុណ្ណោះបានឆ្លងវីរុសនេះ។

សូម្បីតែឥឡូវនេះ  តួលេខផ្លូវការបានបង្ហាញថា  ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩  នៅក្នុងប្រទេសឥណ្ឌូណេស៊ី គឺប្រហែលត្រឹមតែ  ០,៧%នៃចំនួនពលរដ្ឋសរុបប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបាននិយាយថា  វាអាចទៅរួចដែលការសិក្សានេះត្រូវបានធ្វើឡើងជាបឋម  ប៉ុន្តែអាចមានករណីឆ្លងវីរុសកូវីដ-១៩  ច្រើនជាងការរាយការណ៍ផ្លូវការប្រាកដមែនពីព្រោះមានករណីឆ្លងជាច្រើនមិនបានចេញរោគសញ្ញានោះទេ។

មន្ត្រីជាន់ខ្ពស់សុខភិបាលរូបនេះបាននិយាយថា  ឥណ្ឌូណេស៊ីខ្វះការតាមដានរកអ្នកដែលបានប៉ះពាល់ជាមួយអ្នកឆ្លងវីរុសកូវីដ-១៩  និងខ្វះមន្ទីរពិសោធន៍ដើម្បីធ្វេីតេស្តរកវីរុសនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង