×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

មកទល់​ពេលនេះ​វ៉ាក់សាំង​កូវីដ-១៩​ជាង​២ពាន់លាន​ដូស​ត្រូវបាន​ចាក់​នៅ​ទូទាំង​ពិភពលោក

ប៉ារីស៖ យោងតាមទិន្នន័យពីប្រភពផ្លូវការដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ មកទល់ពេលនេះវ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាង២ពាន់លានដូសត្រូវបានចាក់ជូនពលរដ្ឋនៅទូទាំងពិភពលោក។

ទិន្នន័យនោះបានបង្ហាញថា ក្នុងរយៈពេល៦ខែមកនេះ វ៉ាក់សាំងយ៉ាងហោចចំនួន២,១០៩,៦៩៦,០២២ដូសត្រូវបានចាក់នៅក្នុងប្រទេសនិងដែនដីចំនួន២១៥ ខណៈដែលចំនួនវ៉ាក់សាំងដែលត្រូវបានចាក់នៅក្នុងប្រទេសចិន អាមេរិក និងឥណ្ឌាគឺស្មើនឹង៦០%នៃចំនួនសរុបនេះ។

អ៊ីស្រាអែលគឺជាប្រទេសដែលចាក់វ៉ាក់សាំងកូវីដ-១៩បានលឿនជាងគេបំផុតពោលគឺពលរដ្ឋរបស់គេជិត៦នាក់ក្នុងចំណោម១០នាក់បានចាក់វ៉ាក់សាំងពេញលេញ។

បន្ទាប់មកគឺប្រទេសកាណាដាដែល៥៩%នៃពលរដ្ឋសរុបបានចាក់យ៉ាងហោចមួយដូស, ចក្រភពអង់គ្លេស (៥៨.៣%), ស៊ីលី (៥៦.៦%) និងសហរដ្ឋអាមេរិក (៥១%) ។

មនុស្សជិត៤នាក់ក្នុងចំណោម១០នាក់នៅក្នុងសហភាពអឺរ៉ុបបានចាក់វ៉ាក់សាំងយ៉ាងហោចមួយដូសដែលអាល្លឺម៉ង់បាននាំមុខគេជាមួយតួលេខ៤៣.៦% ហើយបន្ទាប់មកគឺអ៊ីតាលី (៤០%) និងបារាំងនិងអេស្ប៉ាញ (៣៩.៤%)។

គួរបញ្ជាក់ថា នៅលើពិភពលោកមានតែប្រទេសចំនួន៦ប៉ុណ្ណោះដែលមិនទាន់ចាប់ផ្តើមការចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងនោះមានកូរ៉េខាងជើង, ហៃទី, តង់សានី, ឆាដ, ប៊ូរុនឌី និងអេរីត្រេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង