×

លទ្ធផល​ពី​មន្ទីរពិសោធន៍ រកឃើញ សារធាតុ​មេតាណុល​លើស​កម្រិតខ្ពស់ នៅក្នុង​ស្រា ដែល​បណ្តាល​ឱ្យពុលស្លា ប់មនុស្ស នៅ​ខេត្តពោធិ៍សាត់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា មន្ទីរពិសោធន៍ទទួលបានសំណាកស្រាថ្នាំ និងស្រា ស ៤សំណាក មាន២សំណាក ស្រា ស និងស្រាថ្នាំ ដែលមានសារធាតុមេតាណុល ( Metharol) លើសកម្រិតខ្ពស់ពី ៩, ៥ ដល់ ១៥ភាគរយ ដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះ មិនត្រូវលើសពី ០,១% ឡើយ។

ក្រុមការងារឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធ បានចុះអប់រំ និងណែនាំដល់អ្នកលក់ទាំងបោះដុំ និងរាយ ឱ្យផ្អាកអាជីវកម្ម ស្រា ស និងស្រាថ្នាំ ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវពីសមត្ថកិច្ចជំនាញ និងបានអប់រំ ណែនាំដល់ប្រជាជននៅតាមភូមិ-ឃុំ ដែល កើតហេតុឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បញ្ឈប់ជាបន្ទាន់នូវការពិសាស្រាដែលផលិត ឬបិតសា មិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស។

សូមជម្រាបថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០២ និង១៥នាទី រសៀលប្រធានមន្ទីរអនុប្រធានមន្ទីរ និងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ស្រុកប្រតិបត្តិក្រគរ និងមណ្ឌលសុខភាព អន្សាចំបក់ ដោយមានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជំនាញ បានចុះអង្កេតស្រាវជ្រាវ ករណីមរណភាពនៅចំណុចភូមិសានសរ និងភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលសង្ស័យជាករណីពុលស្រា។ អ្នកស្លាប់ដោយសារសង្ស័យពុលស្រា ស និងស្រាថ្នាំ ជាបន្តបន្ទាប់ សរុបចំនួន៧នាក់ (ស្រី៧នាក់) ដោយចាប់ផ្តើមស្លាប់ ពីថ្ងៃ ទី២៨ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។ រហូតមកដល់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមស្រាវជ្រាវបានរកឃើញអ្នកប៉ះពាល់សរុប ៩៦នាក់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយផ្អែកលើស្ថានភាពសុខភាពរបស់គាត់មួយចំនួនបានជាសះស្បើយ និងមួយចំនួនទៀត បាននិងកំពុងសម្រាកនៅមន្ទីរពទ្យនៅឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង