×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករ ហែម ប៉ុច បំបែកសិទ្ធផលចាស់របស់ខ្លួន ក្នុងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ 

CAMSOC៖ កីឡាករហែលទឹកកម្ពុជា ហែម ប៉ុច បានបញ្ចប់ការប្រកួតរបស់ខ្លួន សម្រាប់វិញ្ញាសាហែល ៥០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) ហើយ ដោយឈរលេខរៀងទី៤ ក្នុងស៊េរីទី៤ ដោយប្រើថិរវេលា ២៤.៩១វិនាទី។

ហែម ប៉ុច បានបំបែកសិទ្ធផលចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានចុងក្រោយលើវិញ្ញាសា ៥០ម៉ែត្រសេរី គឺថិរវេលា ២៤.៩២វិនាទី។ ប៉ុន្ដែនេះជាកំណត់ត្រាខ្ពស់បំផុត សម្រាប់អត្តពលិកហែលទឹកកម្ពុជា ក្នុងការប្រកួតកីឡាអូឡាំពិក វិញ្ញាសាហែល ៥០ម៉ែត្រសេរីបុរសកន្លងមក ដ្បិតលោក ហែម គិរី ធ្លាប់ធ្វើបានក្នុងថិរវេលា ២៦.៤១វិនាទី កាលពីឆ្នាំ២០០០ និងកីឡាករ ហែម ថុនពន្លឺ ធ្លាប់ធ្វើបានក្នុងថិរវេលា ២៧.០៣វិនាទី កាលពីឆ្នាំ២០០៨។

យ៉ាងណាមិញ កីឡាកររូបនេះ ពុំអាចបន្ដដំណើរទៅវគ្គបន្ទាប់បានទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង