×

មកស្គាល់ពីសុនខហិតរកក្លិនសាច់និងផ្លែឈើ ក្នុងវ៉ាលីអ្នកដំណើរចុះពីយន្តហោះនៅប្រទេសជប៉ុន

ជប៉ុន៖ ជាច្រើនឆ្នាំមកហើយ សុនខហិតរកផលិតផលសាច់ និងផ្លែឈើ ដែលត្រូវបានហាមឃាត់ក្នុងការនាំចូលទៅក្នុងប្រទេសជប៉ុន បានបំពេញការងារយ៉ាងសកម្ម ដោយហិតតាមវ៉ាលីរបស់អ្នកដំណើរ នៅតាមព្រលានយន្តហោះនានានៅទូទាំងប្រទេសនេះ។

 

ជាក់ស្ដែង អ៊ីឈីហ្គូ (Ichigo) គឺជាសុនខហិតរកផលិតផលទាំងនេះ ដែលកំពុងបម្រើការនៅព្រលានយន្តហោះអន្តរជាតិ Kansai ។ អ៊ីឈីហ្គូ ធ្វើការងារយ៉ាងសកម្ម ដើម្បីបង្ហាញពីលទ្ធផលនៃការហ្វឹកហាត់កន្លងមក ចាប់តាំងពីថ្ងៃដែលអ៊ីឈីហ្គូ ចូលបម្រើការងារនៅថ្ងៃដំបូង។ នៅពេលដែលអ៊ីឈីហ្គូ រកឃើញផលិតផលសាច់ ឬផ្លែឈើ ដែលត្រូវបានហាមឃាត់ អ្នកកាន់អ៊ីឈីហ្គូ បានបង្ហាញនូវក្ដីសប្បាយរីករាយ និងផ្ដល់អាហារច្រើនៗ ឱ្យអ៊ីឈីហ្គូ។ នៅថ្ងៃឱ្យសម្រាកពីការងារ អ៊ីឈីហ្គូ ត្រូវបានគេនាំទៅលេងជាមួយសុនខដទៃទៀត។

អ៊ីឈីហ្គូ និងសុនខដែលមានតួនាទីដូចគ្នាជាច្រើនទៀត បានដើរតួយ៉ាងសំខាន់នៅក្នុងការការពារមិនឱ្យមានការនាំចូលនូវជំងឺឆ្លងផ្សេងៗ ទៅក្នុងប្រទេសជប៉ុន ដូចជា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ជំងឺផ្ដាសាយបក្សី និងសត្វល្អិតចង្រៃនានា ដែលអាចបំផ្លាញរុក្ខជាតិនៅប្រទេសជប៉ុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង