×

អាជ្ញាធរខេត្តសៀមរាប បន្តបិទផ្សារចំនួន៣ រយៈពេល២សប្ដាហ៍បន្ថែមទៀត

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបន្តបិទផ្សារចំនួន៣ រយៈពេល២សប្ដាហ៍ រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩នៅក្នុងសហគមន៍។

ផ្សារទាំងបី ដែលអាជ្ញាធរសម្រេចបន្តបិទជាបណ្ដោះអាសន្ន រួមមាន៖

-ផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង

-ផ្សារដំដែក ស្ថិតនៅភូមិដំដកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម

-និង ផ្សារពោធិ៍បន្ទាយជ័យ ស្ថិតនៅភូមិពោធិ៍បន្ទាយជ័យ។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤.២១៩នាក់ បានព្យាបាលជាសះស្បើយចំនួន ២.១៥៨នាក់ ស្លាប់ ៤៦នាក់ និង ២.០១៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង