×

ទាល់តែ រ៉ូស បង្ហាញរូបកាលពី ៧ឆ្នាំមុន និងឥលូវទើបដឹងថាខុសគ្នាខ្លាំងមុនណា

ភ្នំពេញ៖ ដោយសារមិនទាន់ពេញចិត្តនឹងសម្រស់ពីធម្មជាតិរបស់ខ្លូន អាណារ៉ូស បានសម្រេចចិត្តទៅវះកាត់កែសម្ជស្សម្តងជាពីរដងរហូតពេលនេះនាងបានកែបន្ថែមដូចស្រីបារាំងអ៊ីចឹង។ ស្របពេលដែលមុខរបួសកំពុងជាសះស្បើយបន្តិចម្តងៗ រ៉ូស ក៏បានបង្ហាញរូបថតកាល ៧ឆ្នាំមុនរបស់នាងឃើញមានភាពខុសប្លែកជាមួយពេលនេះឆ្ងាយណាស់។

ប្រជាប្រិយភាពរបស់ រ៉ូស បានមកពីការចូលចិត្តធ្វើអ្វីប្លែកៗចែករំលែកលើបណ្តាញសង្គម ជាហេតុធ្វើឱ្យបណ្តាមហាជនមានការចាប់អារម្មណ៍លើរូបនាងជាខ្លាំង និងចូលចិត្តតាមដានជីវិតឯកជនរបស់នាងផងដែរ។ ទន្ទឹមនឹងនេះ នាងក៏ធ្លាប់ទទួលបានពាក្យរិះគន់មិនតិចដែរទៅលើសកម្មភាពពេលខ្លះដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ថាមានការឆ្គាំឆ្គង។

 

គួរឱ្យដឹងដែរថា សម្រាប់ការវះកាត់កែសម្ជស្សរបស់ រ៉ូស លើកនេះនាងបានលេងឈុតធំតែម្តងដោយនាងបានសរសេរលើគណនីបណ្តាញសង្គមរបស់នាងថា “ធ្វើច្រមុះ កាត់ត្របកភ្នែក ចាក់ collagen ក្រោមភ្នែក ទាញសរសៃអំបោះមុខ V collagen ១២សរសៃ ចាក់បង្រួមថ្គាម ចាក់មាត់បេះដូង”។

នេះជាអ្វីដែល រ៉ូស បានបង្ហាញប្រាប់គ្រប់គ្នាឱ្យដឹងមិនមានការលាក់លៀមឡើយ ត្បិតនឹងត្រូវកែឡើងសុះសាច់បែបនេះហើយ រ៉ូសក៏សង្ឃឹមថានឹងទទួលបានលទ្ធផលគួរជាទៅគាប់ចិត្ត នៅពេលមុខរបួសជាសះស្បើយទាំងស្រុង ហើយពេលនេះនាងកំពុងពេញចិត្តជាខ្លាំងនឹងទម្រង់ច្រមុះ S Line ដែលបានលេចរូបរាងបណ្តើរៗហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង