សៀមរាប៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទមេរោគ ដែលតា (Delta) ច្រើនជាងគេ ដែលត្រូវបានរកឃើញទូទាំងប្រទេស កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។
ខេត្តឧត្តរមានជ័យ រកឃើញចំនួន ២១ករណី ដែលជាពលករមកពីប្រទេសថៃចំនួន ១២នាក់ និងឆ្លងដល់បុគ្គលិកសុខាភិបាលចំនួន ៩នាក់។ ចំណេក ខេត្តសៀមរាប រកឃើញចំនួន ១៩ករណី ពលករមកពីថៃ។ រីឯ ខេត្តប៉ៃលិន រកឃើញចំនួន ១៥ករណី ដែលជាពលករមកពីថៃផងដែរ។
ក្រៅពីខេត្តទាំង៣ខាងលើ កាលពីថ្ងៃទី០១ ខែសីហា នៅទូទាំងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានរកឃើញអ្នកផ្ទុកមេរោគដែលតា ក្នុងនោះរកឃើញរាជធានីភ្នំពេញ មានចំនួន ៥នាក់ ខេត្តកំពង់ចាម១នាក់ កំពង់ធំ១នាក់ បន្ទាយមានជ័យ៣នាក់ បាត់ដំបង១នាក់ និងខេត្តត្បូងឃ្មុំ១នាក់៕