វៀតណាម៖ ប្រជាពលរដ្ឋវៀតណាមរាប់ពាន់នាក់ នៅភាគខាងត្បូងប្រទេស បាននាំគ្នាសម្រុកចេញទៅស្រុកកំណើតវិញដើម្បីគេចពីវីរុសកូវីដ១៩ដែលកំពុងរាតត្បាតពេញទីក្រុង។ ពួកគេបានធ្វើដំណើរជាង១ពាន់គីឡូក្នុងមួយថ្ងៃដោយធ្វើដំណើរបណ្តើរ សម្រាកបណ្តើរ និងចុះស្ទង់កំដៅរាល់ពេលដល់កន្លែងត្រួតពិនិត្យបណ្តើរទម្រាំបានឆ្លងផុតមួយដំណាក់កាលម្តងៗ។
ទាំងចាស់ទាំងក្មេង បានបង្ហាញទឹកមុខហត់នឿយក្រោយធ្វើដំណើរក្រោមកម្តៅថ្ងៃក្តៅហែងអស់រយៈពេលយូរម៉ោង។ យ៉ាងណាមិញ ប្រជាពលរដ្ឋទាំងនេះ សុទ្ធសឹងជាបុគ្គលដែលបានបាត់បង់ការងារ ដោយសារវិបត្តិកូវីដ១៩វាយលុកខ្លាំងពេក។
ពេលនេះទីក្រុងទាំងមូលបានបិទខ្ទប់ដោយសារមានករណីឆ្លងកាន់តែខ្លាំងឡើងៗ៕