×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

អាជ្ញាធរ​ខេត្តកណ្ដាល រកឃើញ​អ្នកឆ្លង​មេរោគ​ដែលតា ធ្វើដំណើរ​មកពី​ភ្នំពេញ

កណ្ដាល៖ នៅព្រឹកថ្ងៃទី២ ខែសីហានេះ លោកអភិបាលខេត្តកណ្ដាល បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩បំប្លែងថ្មី ប្រភេទ ដែលតា (Delta) ចំនួន ២ ករណី នៅក្នុងស្រុកល្វាឯម និងស្រុកកោះធំ។

ការរកឃើញនេះ ធ្វើឡើងកាលពីថ្ងៃទី០១ ខែសីហា។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ចំពោះករណីអ្នកឆ្លងមេរោគដែលតាម្នាក់ នៅស្រុកល្វាឯម គាត់គឺជាអ្នកធ្វើការមកពីភ្នំពេញ។ ចំណែកករណី១ទៀត អ្នកជំងឺជាចុងភៅ នៅស្រុកកោះធំ ខេត្តកណ្ដាល។ លោកអភិបាលខេត្តបន្តថា បច្ចុប្បន្នអាជ្ញាធរកំពុងស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកអ្នកដែលពាក់ព័ន្ធ។

ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីវីរុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ១០៩ករណី បន្ថែមទៀត នៅចន្លោះថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។

ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមេរោគ Delta សរុបចំនួន ២២៣ករណី ក្នុងនោះ រាជធានីភ្នំពេញចំនួន ៥ករណី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង