×
ព័ត៌មានថ្មី

ទីតាំង​ទាំងប៉ុន្មាន​នេះ​នៅភ្នំពេញ មាន ឬសង្ស័យ​មាន​ពាក់ព័ន្ធនឹង​ករណី​មេរោគ​ដែលតា

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២ ខែសីហានេះ បានប្រកាសឱ្យដឹងថា ក្រុមគ្រូពេទ្យ កំពុងតែចុះយកសំណាកអាជីវករ និងប្រជាពលរដ្ឋនៅផ្សារតូច ទួលសង្កែ បន្ទាប់ពីបានរកឃើញថា មានការពាក់ព័ន្ធជាមួយវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ។

កាលពីយប់មិញ ក្រសួងសុខាភិបាល បានរកឃើញអ្នកផ្ទុកមេរោគដែលតា ចំនួន ៤នាក់ រួមមាន នៅមន្ទីរពេទ្យកាល់ម៉ែតផ្នែករោគស្ត្រីដែលជាអ្នកជំងឺម្នាក់ និងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់ម្នាក់ ព្រមទាំងអ្នកដំណើរបរទេសម្នាក់មកពីប្រទេសម៉ាឡេស៊ី។

ក្រុមគ្រូពេទ្យ បានចុះយកសំណាកនៅសង្កាត់ស្ទឹងមានជ័យទី១ ដោយសង្ស័យមានកូវីដ១៩ប្រភេទដែលតា ក្រោយពីទទួលព័ត៌មានទាំងយប់ ប៉ុន្តែក្រោយធ្វើតេស្តលើកទី១ លទ្ធផលគឺអវិជ្ជមានទាំងអស់ ខណៈទីតាំងត្រូវបានហ៊ុមព័ទ្ធ។

កាលពីយប់ថ្ងៃទី១ ខែសីហា ផងដែរ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បានធ្វើការយកសំណាកប្រជាពលរដ្ឋ
ដែលជាករណីសង្ស័យវីរុសកូវីដ១៩ ប្រភេទដែលតា នៅសង្កាត់បឹងសាឡាង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង