×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

បន្ទាន់! ហាមចេញចូល​កំណាត់​ផ្លូវលេខ៩៣ ក្នុង​ភូមិផ្សារតូច សង្កាត់​ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បិទខ្ទប់កំណាត់ផ្លូវលេខ៩៣ ចាប់ពីចំណុចសាលាបឋមសិក្សាពញាក្រែក រហូតដល់ចំណុចផ្ទះលេខ១១៦ រួមទាំងលំនៅឋានក្នុងបុរីខេស៊ី (KC) ស្ថិតក្នុងក្រុមទី៤ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលសង្ស័យពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta សម្រាប់រយៈពេល ៧ថ្ងៃ គិតពីម៉ោងសូន្យ ថ្ងៃទី៣ ខែសីហា ដល់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២ ខែសីហានេះ បានប្រកាសឱ្យដឹងថា ក្រុមគ្រូពេទ្យ កំពុងតែចុះយកសំណាកអាជីវករ និងប្រជាពលរដ្ឋនៅផ្សារតូច ទួលសង្កែ បន្ទាប់ពីបានរកឃើញថា មានការពាក់ព័ន្ធជាមួយវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ។

ការបិទកំណាត់ផ្លូវលេខ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ បានធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញថា ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ រាជធានីភ្នំពេញ មានករណីឆ្លងមេរោគ Delta ចំនួន ៥ករណី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង