ភ្នំពេញ៖ ដោយអត់ទ្រាំនឹងមនុស្សមួយចំនួនមិនចេះឱ្យតម្លៃមនុស្សដូចគ្នា អតីតតារាសម្តែងល្បីឈ្មោះ កែវ កល្យាណ បានចេញមុខនិយាយបញ្ហាដែលបានជួបដោយផ្ទាល់ថា៖ “បើតាមខ្ញុំសង្កេតមើល មនុស្ស៩០% មើលងាយមនុស្ស ជាក់ស្តែងខ្ញុំបានជិះម៉ូតូ ពាក់ម៉ាស ពាក់មួកជិតមកទិញបាយស្រូបឱ្យកូន អ្នកចុះពីឡានមើលលើមើលក្រោម”។
អ្នកនាង កែវ កល្យាណ បានបន្ថែមទៀតថា៖ “រីឯអ្នកលក់ គេមកក្រោយវេចខ្ចប់ឱ្យគេមុន ទទួលស្វាគមន៍រាក់ទាក់ យើងគេទុកមួយឡែក ចាំរួចដៃ តែមិនថ្វីទេ គ្រាន់តែឆ្ងល់មនុស្សដូចគ្នាចាំបាច់បែងចែកគ្នា គ្មានអ្វីពិបាក និងស្មានចិត្តស្មើនឹងមនុស្សទេ”។
ការចែករំលែកមួយនេះ បានធ្វើឱ្យមនុស្សជាច្រើនចូលទៅខមមិនពីបទពិសោធរបស់ខ្លួនស្រដៀងៗគ្នាបែបនេះ ដែលពួកគេសុទ្ធសឹងតែបានជួបផ្ទាល់ និងកាន់តែហួសចិត្តជាងនេះទៅទៀត នៅពេលដែលអ្នកខមមិនជិត ៤០០ នាក់សុទ្ធតែនិយាយបែបនេះស្ទើរតែទាំងអស់៕
ខ