ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់ច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ ៣៦២ ក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា(Delta) ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៅក្នុងសហគមន៍ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ចប់នេះ អាជ្ញាធរហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងនេះ លើកលែងតែករណីចំបាច់ មួយចំនួន ដែលកំណត់ដោយអាជ្ញាធរប៉ុណ្ណោះ។
សូមបញ្ជាក់ថា ជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta) បានរាលដាលមកដល់រាជធានីភ្នំពេញ បន្ទាប់ពីមេរោគនេះ បានឆ្លងនៅប្រទេសថៃ និងក្នុងប្រទេសកម្ពុជា នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ដែលជំងឺប្រភេទDeltaនេះ មានការឆ្លងលឿន និងខ្លាំងជាងមុន៕