×
ព័ត៌មានថ្មី
  1. ការដឹកនាំក្រុមដោយជំនឿនាំមកនូវជ័យជម្នះក្នុងការប្រកួតជាក្រុម នៅសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤
  2. MasterChef Cambodia រដូវកាលទី៤៖ ឱកាសលើកទីពីររបស់បេក្ខនារី ជា សុវាចា បានរបូតចេញពីដៃក្នុងការប្រកួតវិញ្ញាសាសម្ពាធ
  3. កម្មវិធី «កម្លាំងគោជល់» លើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការលាយបញ្ចូលរវាងការប្រកួតសម័យទំនើប ជាមួយល្បែងបុរាណខ្មែរ
  4. សម្ពាធក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ កើតឡើងសាជាថ្មី បន្ទាប់ពីការប្រកួតជាក្រុម
  5. រង្វាន់តែមួយ ជើងឯកតែម្នាក់! សមរភូមិប្រកួតកម្លាំងដំបូងគេបង្អស់នៅកម្ពុជា កម្មវិធី «កម្លាំងគោជល់» ចាប់ផ្ដើមផ្សាយនៅស្ថានីយទូរទស្សន៍ CTN នាចុងសប្ដាហ៍នេះ

អាជ្ញាធរ​បន្តបិទ​ផ្សារលើធំថ្មី ក្រុងសៀមរាប រយៈពេល​២សប្ដាហ៍​បន្ថែម​ទៀត

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបន្តបិទផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ២ (ពីរសប្ដាហ៍ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១)។

ការបន្តបិទនេះ មានគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទនិងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្តីសម្រេចជាថ្មី។

កាលពីម្សិលមិញ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មី ចំនួន៩៨នាក់ សម្រាប់ថ្ងៃទី០១ ខែសីហានេះ ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៥២នាក់ និង អ្នកស្លាប់ថ្មីចំនួន០២នាក់ ដូច្នេះ គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤.៥១៨នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន២.៣១៦នាក់, ស្លាប់ចំនួន៤៨នាក់ និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ចំនួន ២.១៥៣នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង