×

ក្រសួងធនធានទឹក ប្រាប់ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​អាកាសធាតុ នៅសប្ដាហ៍នេះ

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងវៀតណាម។ ជាមួយគ្នានោះ ខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

ក្រសួងបានបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់វាលទំនាបកណ្តាល ខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ អាចមានបាតុភូតអាកាសធាតុនានាដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ដែលគួរប្រុងប្រយ័ត្ន។

តំបន់នៅទំនាបកណ្តាល ជួរភ្នំដងរែក ខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ នឹងមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងមានសីតុណ្ហភាពអប្បបរមា ពី ២៣អង្សាសេទៅ ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣០អង្សាសេទៅ ៣៤អង្សាសេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង