×

សូមប្រយ័ត្ន! រកឃើញ​អ្នកឆ្លងថ្មី​៨នាក់ ដែលបាន​ពាក់ព័ន្ធ​ជាមួយ អ្នកឆ្លង​វីរ៉ុស​កូវីដ១៩ បំប្លែងថ្មី «ឌែលតា» នៅខណ្ឌ​ពោធិ៍សែនជ័យ

អត្ថបទ ៖ សន ពិសិដ្ឋ

ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញ អ្នកឆ្លងវីរ៉ុសកូវីដ១៩ ចំនួន៨នាក់ ក្នុងនោះស្រី៥នាក់ នៅក្នុងប្រតិបត្តិការស្វែងរក អ្នកសង្ស័យដែលជាប់ពាក់ព័ន្ធ ជាមួយអ្នកដែលបានឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី ឌែលតា (Delta) កាលពីយប់ថ្ងៃទី២ ខែសីហា នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅព្រឹកនេះដែរ, អនុគណៈកម្មការ ក៏ចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែរថា បានរកឃើញវិជ្ជមាន១នាក់ នៅក្នុងប្រតិបត្តិការចុះធ្វើតេស្ត លើ បុគ្គលិក និង សន្តិសុខ នៅផ្សារទំនើប ឡាក់គី សាខារង្វង់មូលតាព្រហ្ម គល់ស្ពានជ្រោយចង្វារ សរុប ចំនួន ៣៤ នាក់ កាលពីថ្ងៃទី២ ខែសីហា ក្រោយពីមានអ្នកវិជ្ជមានវីរុសកូវីដ១៩ បំប្លែងថ្មី ឌែលតា បានចូលទៅទីតាំងនេះ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

ជាមួយគ្នានោះ អនុគណៈកម្មការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអនុវត្តវិធានការ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣កុំ ៣ការពារ ហើយបើមិនចាំបាច់ សូមកុំចេញពីផ្ទះ, បើចេញពីផ្ទះ ត្រូវប្រុងប្រយ័ត្ន កុំធ្វេសប្រហែស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង