×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

បុរស​ម្នាក់ផ្តាំ​បងប្អូនខ្មែរ​នៅប្រទេសថៃ ថាកុំឱ្យ​មានភាពជ្រួលច្របល់​រឿង​ពេទ្យ​ទុក​អ្នកជំងឺ​កូវីដ​ចោល​រហូត​ដល់ថ្នាក់​ឆ្លងដែន​ខុសច្បាប់​មកកម្ពុជា

ថៃ៖ ការរាតត្បាតនៃវីរុសកូវីដ១៩ បានធ្វើឱ្យមានភាពចលាចល និងមានព័ត៌មានផ្សព្វផ្សាយថា ពេទ្យថៃមិនបានយកចិត្តទុក្ខដាក់ជាដើម ជាហេតុធ្វើឱ្យពលករខ្មែរបានរត់មកប្រទេសខ្លួនវិញ បង្កឱ្យមានការឆ្លងមេរោគបំប្លែងថ្មីប្រភេទដែលតា នៅកម្ពុជាដែលបានរកឃើញជាបន្តបន្ទាប់។

កាលពីពេលថ្មីៗនេះ យោងតាមគណនីបណ្តាញសង្គមមួយមានឈ្មោះ Ky Choengsiong បានបង្ហោះរូបភាពបង្ហាញពីទិដ្ឋភាពនៅមណ្ឌលព្យាបាលកូវីដ១៩មួយកន្លែងនៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលអាជ្ញាធរថៃ បានរៀបចំដោយបំពាក់ឧបករណ៍ប្រើប្រាស់ ដូចជា ម៉ាស៊ីនបោកខោអាវ បំពង់ទឹកក្ដៅអគ្គិសនី និងទូសុវត្ថិភាព ព្រមទាំងបានផ្ដល់ថ្នាំសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ផងដែរ។

បុរសរូបនេះ បានអះអាងថា៖ “បងប្អូនដែលរស់នៅប្រទេសថៃ កុំស្តាប់ពាក្យមេខ្យល់ នាំឆ្លងដែនខុសច្បាប់អី ការព្យាបាល និងកន្លែងស្នាក់នៅស្រុកអារញ្ញ ខាងថៃគេយកចិត្តទុកដាក់ណាស់ ឧបករណ៍មានប្រើប្រាស់គ្រប់គ្រាន់ បាយទឹកគ្រប់គ្រាន់ ដោយក្តីស្រលាញ់ បងប្អូនមិនបាច់រត់ឆ្លងដែនខុសច្បាប់មកទេ មើលកន្លែងសម្រាកព្យាបាលរបស់ម៉ាក់ខ្ញុំ និងប្អូនស្រីខ្ញុំចុះ កុំស្តាប់តាមអ្នកបំពុលសង្គមអី
ដោយក្តីគោរព!”

យ៉ាងណាមិញ នេះគ្រាន់ជាសារដាស់តឿនដល់ពលករខ្មែរ ដែលបានទៅធ្វើការនៅប្រទេសថៃ កុំឱ្យមានភាពជ្រួលច្របល់ ព្រោះពួកគេអាចទទួលបានការមើលថែយ៉ាងយកចិត្តទុក្ខដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅទីនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង