ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួន ២៩នាក់បន្ថែមទៀត ខណៈ
បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៧៧នាក់ និងអ្នកជំងឺ ៦២៨នាក់ បានជាសះស្បើយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហានេះ នៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៩០៥១នាក់ ជាសះស្បើយ ចំនួន ៧២១៤៥នាក់ និងស្លាប់ ចំនួន ១៤៧១នាក់៕