×

នាយពាក់មី ចាយទុន​សង់ផ្ទះថ្មី​ឱ្យម្តាយក្មេក ជាការ​អរគុណ​ដែលគាត់​បានជួយចេញថ្លៃ​បណ្តាការ​កាល​នៅ​ជាជាងសំណង់

ភ្នំពេញ៖ តារាកំប្លែងល្បីឈ្មោះប្រចាំក្រុម CBS នាយពាក់មី ដែលមានឈ្មោះពិត ចែម ចាន់រ៉ា ក្រៅពីសង់ផ្ទះថ្មីឱ្យឪពុកម្តាយបង្កើតខ្លួនហើយ ពេលនេះលោកក៏បានសង់ផ្ទះថ្មីឱ្យម្តាយក្មេកមួយទៀតដែលលោកបានចែករំលែកលើគណនីបណ្តាញសង្គមថា៖

“ចាក់ជណ្តេីរផ្ទះម៉ែក្មេក ធ្វេីជូនម៉ែក្មេក ដេីម្បីអរគុណគាត់ កាលចូលស្តីដណ្តឹងកូនគាត់ គាត់យកតែ 500$ ទេ តែពេលខ្ញុំរកលុយអត់បាន គាត់ជួយចេញ 300$ ឱ្យការកម្សត់អត់បងប្អូន? ឥឡូវប្រពន្ធមុខចាស់ជាងម៉ែទៀត”។

នេះជាទឹកចិត្តដ៏ប្រពៃមួយដែលតារាកំប្លែងរូបនេះ បានធ្វើចំពោះអ្នកមានគុណ ក្រោយទទួលបានជោគជ័យលើវិថីសិល្បៈដែលបានកែប្រែវាសនាលោកពីកម្មករសំណង់ម្នាក់ ឱ្យក្លាយជាតារាកំប្លែងល្បីឈ្មោះមួយរូបដែលអាចរកប្រាក់ចំណូលបានយ៉ាងច្រើនក្នុងមួយខែៗ។

ក្រៅពីការងារសិល្បៈហើយ នាយពាក់មី ក៏បានចាយទុនលើមុខជំនួញផ្សេងទៀត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមទៀតផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង