×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

រាជធានីភ្នំពេញ មាន​ករណី​មេរោគ Delta ចំនួន ១៤​ករណី​ក្នុង​សហគមន៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងពីការរកឃើញករណីកូវីដ១៩ប្រភេទថ្មី ដែលតា (Delta) ចំនួន ៩ករណីបន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

នៅរសៀលថ្ងៃអង្គារនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសថា បានរកឃើញករណី វីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta ម្នាក់បានទៅផ្សារដើមគរ។

អ្នកជំងឺកូវីដ១៩ប្រភេទដែលតា ដែលត្រូវបានរកឃើញ រួមមាន៖ ៨នាក់ (ស្រី ៥នាក់) នៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និង ១នាក់ នៅផ្សារទំនើបឡាក់គី សាខារង្វង់មូលតាព្រហ្ម គល់ស្ពានជ្រោយចង្វារ។

កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីមេរោគដែលតា ចំនួន ៤នាក់ ក្នុងសហគមន៍ គិតចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ រួមមាននៅមន្ទីរពេទ្យកាល់ម៉ែត ១នាក់
នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ២នាក់ និងមណ្ឌលព្យាបាល សែនសុខ ១នាក់។

គិតចាប់ពីថ្ងៃទី៣១ ខែកក្កដា មកដល់ព្រឹកថ្ងៃទី៣ ខែសីហានេះ ករណីមេរោគដែលតានៅរាជធានីភ្នំពេញ មានចំនួន ១៣ ករណី ដែលជាករណីរកឃើញឆ្លងនៅក្នុងសហគមន៍។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ ជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស បានបង្ហាញពីការព្រួយបារម្ភតាមរយៈបណ្ដាញសង្គមធ្វីតធឺ (Twitter) ចំពោះវីរុសប្រភេទដែលតា ដែលកំពុងចរាចរនៅក្នុងប្រទេសកម្ពុជា ខណៈរាជធានី ខេត្តមួយចំនួន បានរកឃើញមេរោគដែលតាជាបន្តបន្ទាប់ ពិសេសរកឃើញលើពលករមកពីប្រទេសថៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង