×

រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ប្រកាស​ជ្រើសរើស​គ្រូពេទ្យ​ស័្មគ្រចិត្ត​បម្រើ​ការងារ​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសស្វែងរកក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មិនទាមទារក្រមខណ្ឌរដ្ឋ ក្រោមការឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលក្នុងរយៈពេលនៃការចូលរួមក្នុងការប្រយុទ្ធជាមួយមុខជំនាញដូចជា៖

១. វេជ្ជបណ្ឌិតចំនួន ២០រូប
២. បច្ចេកទេសមន្ទីរពិសោធន៍ចំនួន ១០រូប
៣. ព័ត៌មានវិទ្យាចំនួន ០៥រូប
៤. អ្នកបើកបររថយន្តចំនួន ០៣រូប

លក្ខណៈសម្បត្តិដែលត្រូវជ្រើសរើសមានដូចខាងក្រោម៖
១. ត្រូវមានអាយុចាប់ពី ២០ឆ្នាំ ដល់ ៣៥ឆ្នាំ
២. មានសញ្ញាបត្រ ដែលទទួលស្គាល់ពីក្រសួងសុខាភិបាល ឬ ក្រសួងអប់រំ យុវជន និងកីឡា
៣. ត្រូវចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រ Microsoft World, Microsoft Excel ។ល។
៤. ស្មោះត្រង់ ខិតខំប្រឹងប្រែងតស៊ូ និងមានឆន្ទៈក្នុងការធ្វើការងារជាក្រុម
៥. មានក្រមសីលធម៌ល្អ និងគោរពបទបញ្ជាផ្ទៃក្នុង

ដូចនេះសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ក្នុងជួយដល់ប្រទេសក្នុងគ្រាកំពុងមានអាសន្ន អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១២ ៨៥៩ ៧៨៣/០១១ ៩១១ ៦៥៥ ដើម្បីទៅបំពេញប្រវត្តិរូប និងកិច្ចសន្យាបម្រើការងាររៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង