×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

សពមេធាវី លង់ទឹក​ស្លា ប់ រកឃើញ​ហើយ នៅឆ្នេរអូរត្រេះ១

ព្រះសីហនុ៖ គិតត្រឹមវេលាម៉ោង ៦ នាទីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ សាកសព មេធាវីវ័យក្មេងដែលបានលង់ទឹកស្លាប់ កាលពីរសៀលថ្ងៃទី៣ ខែសីហាកន្លងមក ត្រូវបានរកឃើញហើយ នៅចម្ងាយពីកន្លែងកើតហេតុ ជិត២គីឡូម៉ែត្រ ស្ថិតក្នុងភូមិ៦ សង្កាត់៤ក្រុងនិងខេត្តព្រះសីហនុ។

លោកវរសេនីយ៍ឯក ប៉ោ វណ្ណារ៉ា ប្រធានការិយាល័យនគរបាលទេសចរណ៍ ប្រចាំតំបន់ឆ្នេរ បានឱ្យដឹងថា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥៖៣០នាទី សាកសពជនរងគ្រោះភ្ញៀវទេសចរជាតិ ចំនួន ០១នាក់ ឈ្មោះ ជូ ជាគុយ មានទីលំនៅបច្ចុប្បន្ន នៅរាជធានីភ្នំពេញ ដែលបានបាត់ខ្លួនក្នុងពេលហេតុការណ៍ចុះងូតទឹកសមុទ្រកាលពីថ្ងៃ ទី៣ ខែសីហា ឆ្នាំ២០២១ នៅឆ្នេរអូរត្រេះ១, ត្រូវបានរកឃើញអណ្តែតទើរនៅលើឆ្នេរចម្ងាយប្រហែល ១.៣០០ ម៉ែត្រ ចុងអូរត្រេះ១ ទល់មុខឆៃណាថោន។

បច្ចុប្បន្នសាកសព ត្រូវបានសាច់ញាតិ នៃសពបានលើកយកមកដាក់នៅលើឆ្នេរ ដើម្បីសមត្ថកិច្ចធ្វើកោសល្យវិច័យតាមនីតិវិធី រួចទើបអនុញ្ញាតប្រគល់ជូនគ្រួសារ សាច់ញាតិ។

សូមរំឭកថា នៅវេលាម៉ោង ០៨៖៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ លោក គួច ចំរើន គណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ តាំងពីវេលាម៉ោង ១៦ និង ៣០នាទីល្ងាច នៅចំណុចឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះខាងលើនេះ មានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័គ្រចិត្តកោះរ៉ុងផងដែរ។ ជនរងគ្រោះ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារ និងទេសចរណ៍៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង