បាត់ដំបង៖ អណ្តូងបុរាណវត្តភ្នំសំពៅ មានអាយុកាល ៣០០ឆ្នាំ ត្រូវបានស្តាឡើងវិញ ក្រោយកប់ចោលអស់រយៈពេលជាច្រើនឆ្នាំ។ យោងតាមគណនីបណ្តាញសង្គម អារាមដ្ឋាន វត្តភ្នំសំពៅ បានឱ្យដឹងថា ទឹកអណ្តូងបុរាណមួយនេះ ធ្លាប់ចិញ្ចឹមអ្នករស់នៅភូមិភ្នំសំពៅកាលពីដើមបានច្រើនគ្រួសារណាស់ ពេលនេះ មានអ្នកស័គ្រ្មចិត្តចុះស្តារឡើងវិញ សម្រាប់ប្រជាពលរដ្ឋអ្នកនៅទីនោះប្រើប្រាស់ប្រចាំថ្ងៃ។
មកទល់ពេលនេះ ទឹកអណ្តូងបុរាណដែលមានអាយុកាលជិត ៣០០ឆ្នាំនេះ កំពុងជួសជុលដើម្បីឱ្យក្លាយជាអណ្តូងពេញលេញ។ ទោះជាយ៉ាងណា អណ្តូងមួយនេះ ក៏អាចប្រើប្រាស់បានបណ្តើរៗហើយ ថែមទាំងមានការជួយឧបត្ថម្ភពីសប្បុរសជននូវស៊ីម៉ងត៍សម្រាប់ដំឡើងអណ្តូងនេះឡើងទៀតផង៕