×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

តាក់ស៊ី​រាប់ពាន់​គ្រឿង​ទុកចោល​​រហូត​រុក្ខជាតិ​ដុះស៊ុបទ្រុប ដោយសារ​កូវីដ​វាយលុក​ប្រទេសថៃ

ថៃ៖ វិបត្តិកូវីដ១៩ បានបង្កផលប៉ះពាល់ដល់គ្រប់វិស័យ មិនថាវិស័យទេសចរណ៍ អាកាសចរណ៍ ដឹកជញ្ជូន ឬ អាជីវកម្មខ្នាតតូច និងមធ្យម នោះទេ ដែលបានធ្វើឱ្យក្រុមហ៊ុនជាច្រើននៅប្រទេសថៃ បានបិទទ្វារ។ ជាក់ស្ដែង ក្រុមហ៊ុនរថយន្តតាក់ស៊ីមួយ នៅប្រទេសថៃ បានរងផលប៉ះពាល់ ដោយសារកូវីដ១៩ ដែលធ្វើឱ្យក្រុមហ៊ុនត្រូវទុករថយន្តចោលរហូតដល់ដុះរុក្ខជាតិស៊ុបទ្រុបជុំវិញរថយន្ត។

តាក់ស៊ីរបស់ក្រុមហ៊ុន Boworn នៅប្រទេសថៃ បានគ្របដណ្តប់ដោយវល្លិ ដែលត្រូវបានប្រទះឃើញចតចោលកាលពីពេលថ្មីៗនេះ។ ម្ចាស់ក្រុមហ៊ុននេះ បាននិយាយថា តាក់ស៊ីចំនួន ២.០០០ គ្រឿង ត្រូវបានទុកចោល នៅក្នុងដីឡូតិ៍របស់គាត់ អស់រយៈពេលជិតពីរឆ្នាំមកហើយ ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានចាប់ផ្តើមធ្វើឱ្យរាំងស្ទះដល់ប្រាក់ចំណូលរបស់អ្នកបើកតាក់ស៊ី។

នៅក្នុងការអភិវឌ្ឍចុងក្រោយ រថយន្តតាក់ស៊ីប្រមាណ ១០០ គ្រឿង ត្រូវបានចតនៅមុខក្រសួងការងារថៃ ចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២១។ ពួកគេ អំពាវនាវឱ្យរដ្ឋាភិបាលថៃ ផ្តល់ប្រាក់កម្ចីចំនួន ៥.០០០ បាត ឬប្រមាណ ១៥០ ដុល្លារអាមេរិក សម្រាប់អ្នកបើកតាក់ស៊ីម្នាក់ៗ ដើម្បីដោះស្រាយជីវភាពរបស់ពួកគាត់៕

 

ទស្សនាវីដេអូ៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង