×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

តោះ! ទាំងអ្នកថ្មី​ទាំងអ្នកចាស់ ចូលរួម​កម្មវិធី CBS Fantasy League រដូវកាល​ទី២​ឥឡូវនេះ រង្វាន់​កំពុង​រង់ចាំ

ពិសេសអស្ចារ្យទៀតហើយ! កម្មវិធី CBS Fantasy League ដែលទទួលគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកតាមដានបាល់ទាត់ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើបញ្ចក់ទូរទស្សន៍ MyTV, CTN និង CNC នឹងចាប់ផ្ដើមរដូវកាលទី២ ដើម្បីស្វែងរក Manager ឆ្នើមដើម្បីឈ្នះទឹកប្រាក់រង្វាន់ ដែលនឹងផ្ដល់ជូនច្រើនជាងរដូវកាលមុនទៅទៀត។

លក្ខខណ្ឌងាយៗក្នុងការចូលរួមលេងក្នុងកម្មវិធី CBS Fantasy League រដូវកាលទី២ គឺប្រិយមិត្តគ្រាន់តែទាញយករួចដំឡើង កម្មវិធី Premier League នៅក្នុង App Store ឬ Google Play Store ឬ បើប្រើប្រាស់កុំព្យូទ័រ សូមចូលទៅកាន់ Link៖ https://fantasy.premierleague.com ។ លោកអ្នកត្រូវបំពេញលក្ខខណ្ឌ ដើម្បីចុះឈ្មោះបង្កើតគណនី សម្រាប់អ្នកដែលមិនទាន់មាន ហើយសម្រាប់អ្នកដែលមាន អាចប្រើប្រាស់លេខកូដ (League Code: ecnoku) ដើម្បីចូលរួមប្រកួតប្រជែងជាមួយសមាជិករបស់ CBS Fantasy League ជាច្រើននាក់ទៀត។

សម្រាប់អ្នកមានគណនី Fantasy ចាស់ឆ្នាំមុនគឺមិនបាច់ Join league ទៀតទេ គឺមានស្រាប់ហើយ
ដូច្នេះគ្រាន់តែចុះឈ្មោះ តាមរយៈ http://pluskh.com.kh/fantasy/ និងបង់ប្រាក់ ២,៩៩$ ជាការស្រេច។

សម្រាប់សមាជិកថ្មីត្រូវបង្កើត Fantasy និង Join League៖
Join League code: ecnoku
រួចចុះឈ្មោះ តាមរយៈ http://pluskh.com.kh/fantasy/ និងបង់ប្រាក់ ២,៩៩$ ៕

    

តោះទៅទស្សនាវីដេអូ របៀបបង្កើត Fantasy និង Join League នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង