×

Review៖ តួឯកស្រី​ក្នុងរឿង​មាយាស្ត្រី កញ្ញា ហ្វាហ្វា សារភាព​អស់ពីពោះ​ក្នុងកម្មវិធី “ពីនេះពីនោះជាមួយសុខគា”

ភ្នំពេញ៖ តួឯកស្រីក្នុងរឿង មាយាស្ត្រី កញ្ញាហ្វាហ្វា បានផ្តល់បទសម្ភាសដោយមិនមានភាពលាក់លៀមឡើយក្នុងកម្មវិធី ពីនេះពីនោះជាមួយសុខគា នៃស្ថានីយ៍ទូរទស្សន៍ MyTV ថា រឿងដែលធ្វើឱ្យនាងខ្មាសគេបំផុតកន្លងមកគឺ កំពុងនិយាយជុំមិត្តភ័ក្តិសុខៗ នាងបែរជាផោមក្នុងចំណោមមិត្តទាំងអស់គ្នាដោយមិនដឹងខ្លួន ហើយវារឹតតែធ្វើឱ្យនាងខ្មាសកាន់តែខ្លាំងនៅពេលដែលមិត្តភ័ក្តិរបស់នាងបានដឹងហើយ តែពួកគេបែរបន្លប់និយាយពីនេះពីនោះដើម្បីបង្វែរសាច់រឿង។

ជួបជាមួយពិធីករពូកែខាងវោហាសព្ទ ប៉ះជាមួយតារាកិត្តិយសសម្តីចាក់ទឹកមិនលិចថែមទៀត ធ្វើឱ្យកម្មវិធីពីនេះពីនោះជាមួយសុខគា កាន់តែសប្បាយឡើង ប៉ុន្តែក៏មានសំណួរចាក់ដោតជាច្រើនដែលអាចធ្វើឱ្យតារាកិត្តិយសកំពុងសើចសុខៗប្រែមកជាស្រក់ទឹកភ្នែកវិញមួយរំពេច ឬផ្ទុះសំណើចវិញទាំងកំពុងស្រក់ទឹកភ្នែក។

ចង់ដឹងបន្ថែមថា ពិធីករពូកែវោហាសព្ទ ប៉ះតារាកិត្តិយសសម្តីមិនបាត់មួយម៉ាត់នឹងធ្វើឱ្យកម្មវិធីកក្រើកប៉ុណ្ណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

ទស្សនាវីដេអូ៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង