×

ស្រលាញ់ និងស្រណោះ​អ្នកម្តាយ​ខ្លាំងពេក វិចិត្រករ​សាក់រូបម្នាក់​បានធ្វើអត្តឃាត​ទៅ​តាមម្តាយ​ដែល​បាន​លាចាកលោកទៅ

ភ្នំពេញ៖ យោងតាមគណនីបណ្តាញសង្គមរបស់តារាចម្រៀង Original លោក ប៉ាវ ផ្លយ បានចែករំលែកទុក្ខសោកមួយរបស់វិចិត្រករសាក់រូបម្នាក់ឈ្មោះ Karu Prom បានសុខចិត្តសម្លាប់ខ្លួនទៅតាមម្តាយដែលបានស្លាប់ដោយសាររោគាពាធកាលពីពេលថ្មីៗនេះ។

ប៉ាវ ផ្លយ បានបញ្ជាក់ថា ដោយសារស្រលាញ់អ្នកម្តាយ និងស្រណោះខ្លាំងពេក ទើបពេលដែលគាត់ទទួលមរណភាពទៅ ធ្វើឱ្យលោកមិនអាចធ្វើចិត្តបានទើបទុក្ខសោកបុកម្នេញមួយនេះបានធ្វើឱ្យលោកសម្រេចចិត្តគិតខ្លីបែបនេះ។

នេះជាទុក្ខសោកមួយដែលធ្វើឱ្យបណ្តាបងប្អូនជាច្រើនមានភាពសោកស្តាយបំផុត ទោះជាយ៉ាងណាលោកក៏បានទៅកាន់សុគតិភពហើយ ពេលនេះគ្រួសារបងប្អូនរបស់សពកំពុងអំពាវនាវរកថវិកាដើម្បីយកមករៀបចំពិធីបុណ្យសពតាមប្រពៃណីខ្មែរផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង