×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

មេហ្វេសប៊ុក ថា លោក​នឹង​ប្រែក្លាយ​ហ្វេសប៊ុក​ទៅជាក្រុមហ៊ុន​នៃ​ពិភពនិម្មិត

អាមេរិក៖ លោក ម៉ាក ហ្សាក់ឃឺប៊ឺក (Mark Zuckerberg) ចង់ធ្វើការកែប្រែក្រុមហ៊ុន Facebook ឡើងវិញ។ លោក បានប្រាប់អ្នកវិភាគ និងអ្នកសារព័ត៌មាន ថា គាត់ចង់ឱ្យក្រុមហ៊ុនហ្វេសប៊ុក ដឹកនាំផ្លូវទៅរកអ៊ីនធឺណិតដ៏ថ្មីមួយ។

លោកបាន និយាយ ថា៖ “នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ខ្ញុំរំពឹងថាមនុស្សនឹងផ្លាស់ប្តូរពីការចាត់ទុកយើងជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធម្មតា មកជាក្រុមហ៊ុនមេតាវឺស “Metaverse”… និយាយបានច្រើនបែប មេតាវឺស គឺជាការបង្ហាញចុងក្រោយនៃបច្ចេកវិទ្យាសង្គម”។

ពាក្យ មេតាវឺស ត្រូវបានប្រើដើម្បីពិពណ៌នា អំពីចក្ខុវិស័យដែលអ៊ីនធឺណិតនឹងវិវឌ្ឍទៅជាពិភពនិម្មិត។ គំនិតនេះ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩២ ដោយអ្នកនិពន្ធប្រលោមលោក ជនជាតិអាមេរិក ឈ្មោះ នីល ស្ដេហ្វេនសុន (Neal Stephenson) នៅក្នុងសៀវភៅប្រលោមលោកបែបវិទ្យាសាស្ត្ររបស់គាត់ ឈ្មោះថា “Snow Crash” ។ សៀវភៅនេះ បាននិយាយពីអ៊ីនធឺណិតជាកន្លែងរស់នៅនិម្មិត 3D ដែលបុគ្គលម្នាក់ៗចូលនិងចេញ ឬប្រាស័្រយទាក់ទងគ្នាក្នុងពេលជាក់ស្តែង។

មនុស្សជាច្រើន នៅ Silicon Valley នៅតែមើលឃើញថា មេតាវឺស ជាបច្ចេកវិទ្យានៅថ្ងៃអនាគត។ ជាក់ស្ដែងក្រុមហ៊ុន Google បានវិនិយោគយ៉ាងច្រើនក្នុងបច្ចេកវិទ្យា AR ដែលជាកន្លែងឱ្យអ្នកប្រើបច្ចេកវិទ្យា អាចមើលពិភពពិត ប៉ុន្តែមានវត្ថុឌីជីថលនៅពីលើ។ ហើយពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា ក្រុមហ៊ុន Apple កំពុងផលិតផលិតផលដូចជាវ៉ែនតា ដើម្បីទទួលបានបទពិសោធលំហរជាក់ស្តែងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង