កន្លងមកនេះ មានអតិថិជន អម្រឹត មិនតិចឡើយដែលមានសំណាងបានឈ្នះរង្វាន់ម៉ូតូជាច្រើនគ្រឿង ព្រមទាំងរង្វាន់ទឹកប្រាក់រាប់លានរៀល នៅពេលដែលពួកគាត់គ្រាន់តែបង់ប្រាក់កម្ចី អម្រឹត តាមរយៈភ្នាក់ងារវីង ឬ កម្មវិធីស្មាតហ្វូនវីង(Wing Money app)។
ឥឡូវនេះ! ការផ្តល់ជូនដ៏សំបើមបានត្រឡប់មកវិញម្តងទៀតហើយ លោក លោកស្រី អាចឈ្នះរង្វាន់ធំម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ចំនួន ១រង្វាន់ ឈ្នះទូរទស្សន៍ទំហំ ៥៥អ៊ីង ចំនួន ១រង្វាន់ជារៀងរាល់ខែ ឈ្នះរង្វាន់ទូរសព្ទម៉ាក VIVO ចំនួន ៣រង្វាន់ជារៀងរាល់ខែ និងឈ្នះទឹកប្រាក់សុទ្ធ ២០ម៉ឺនរៀល ចំនួន ១០រង្វាន់ជារៀងរាល់សប្តាហ៍។
ងាយស្រួលបំផុតលោកអ្នកគ្រាន់តែធ្វើការទូទាត់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត តាមរយៈភ្នាក់ងារវីងជិត ១០.០០០កន្លែង ឬកម្មវិធីស្មាតហ្វូនវីង នោះលោកអ្នកនឹងមានសិទ្ធិចូលរួមចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ។ កម្មវិធីប្រូម៉ូសិននេះចាប់ផ្តើមពីថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
ការប្រកាសអ្នកឈ្នះ នឹងត្រូវបានប្រព្រឹត្តទៅតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារវីង និងគេហទំព័រហ្វេសបុកផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។
សម្រាប់អតិថិជន អម្រឹត ដែលមិនទាន់មាន កម្មវិធីស្មាតហ្វូនវីង អាចដំឡើងកម្មវិធីនេះដោយខ្លួនឯងបានយ៉ាងងាយស្រួលនិងឆាប់រហ័ស ដោយគ្រាន់តែចូលទៅក្នុង App Store ឬ Play Store រួចទាញយក Wing Money App និងបំពេញព័ត៌មានតាមការណែនាំដើម្បីបង្កើតគណនីផ្ទាល់ខ្លួនជាការស្រេច៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ៖
០២៣ ៩៩៩ ៩៨៩ / ០១២ ៩៩៩ ៤៨៩ ធនាគារវីង (ខេមបូឌា) ម.ក
០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក