ប្រទេសនៅទូទាំងទ្វីបអាស៊ី កំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃមេរោគដ៏អាក្រក់បំផុតពីការរីករាលដាលនៃជំងឺរាតត្បាតប្រភេទដែលតា (Delta) ដែលមានការឆ្លងខ្លាំង។
ខណៈប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង កំពុងមើលឃើញការផ្ទុះឡើងកាន់តែខ្លាំងនោះ រលកនៃមេរោគដែលតា កំពុងវាយលុកយ៉ាងខ្លាំងនៅអាស៊ីអាគ្នេយ៍ ដោយប្រទេសនានាមានការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនករណីឆ្លង និងករណីស្លាប់។
ប្រទេសវៀតណាម
ចាប់តាំងពីចុងខែមេសា ប្រទេសវៀតណាម បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងមេរោគកូវីដ១៩។ ក្រសួងសុខាភិបាល បាននិយាយថា កាលពីថ្ងៃពុធ ទី៤ ខែសីហា ប្រទេសវៀតណាម មានករណីឆ្លងថ្មីចំនួន ៧.៦២៣ នាក់់ ធ្លាក់ចុះពី ៨.៦២០ នាក់កាលពីថ្ងៃអាទិត្យ ជាមួយនឹងការឆ្លងថ្មីភាគច្រើននៅទីក្រុងហូជីមិញ។ សរុបមក ប្រទេសវៀតណាមបានបញ្ជាក់ពីករណីឆ្លងសរុបចំនួន ១៧៧.៨១៣ នាក់ ក្នុងនោះជាង ៨៥% នៃករណីទាំងនោះ ត្រូវបានរកឃើញកាលពីខែមុនតែប៉ុណ្ណោះ បើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ។ ក្នុងចំណោមអ្នកស្លាប់ចំនួន ២.៣២៧ នាក់នៅប្រទេសវៀតណាម ចំនួនប្រហែលពាក់កណ្តាលបានរកឃើញនៅក្នុងខែកន្លងទៅ។
ប្រទេសឥណ្ឌូណេស៊ី
ប្រទេសដែលមានប្រជាជនច្រើនបំផុតលំដាប់ទី ៤ នៅលើពិភពលោក គឺប្រទេសឥណ្ឌូនេស៊ី ថ្មីៗនេះ បានវ៉ាផ្ដាច់ប្រទេសឥណ្ឌា និងបានក្លាយជាចំណុចកណ្តាលនៃការរាតត្បាតនៅអាស៊ី ហើយការផ្ទុះឡើងនេះ មិនមានការស្រាកស្រាន្តឡើយ ដោយមានករណីឆ្លងជាង ៥០.០០០ នាក់ក្នុងមួយថ្ងៃ។
ក្នុងចំណោមប្រជាជនសរុប ៣៥៤ លាននាក់ មាន១,២លាននាក់ជាករណីឆ្លង ដែលត្រូវបានកត់ត្រានៅក្នុង១ខែចុងក្រោយនេះ។ នៅថ្ងៃពុធ ទី៤ ខែសីហា ប្រទេសឥណ្ឌូណេស៊ី មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩សរុបច្រើនជាង ១០០.០០០ នាក់។ នៅថ្ងៃដដែល ក្រសួងសុខាភិបាល បានរកឃើញអ្នកស្លាប់ចំនួន ១.៧៤៧ នាក់ និងករណីឆ្លង ៣៥.៨៦៧ នាក់។
ម៉ាឡេស៊ី
ករណីសរុបនៅក្នុងប្រទេសម៉ាឡេស៊ី មានលើសពី ១ លាននាក់ ដោយប្រទេសនេះ បានរាយការណ៍ពីចំនួនអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួន។ កាលពីថ្ងៃពុធ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីចំនួនករណីថ្មីដោយមានអ្នកឆ្លងថ្មី ១៩.៨១៩ នាក់ នេះបើយោងតាមក្រសួងសុខាភិបាល ដែលកើនឡើងពីប្រមាណ ៧.០០០ នាក់កាលពីមួយខែមុន។ ការស្លាប់ ក៏ស្ថិតក្នុងកម្រិតកំណត់ត្រាផងដែរ ដោយមានចំនួន ២៥៧ នាក់កាលពីថ្ងៃពុធ។
ប្រទេសថៃ
ក្នុងឆ្នាំនេះ ថៃកំពុងប្រឈមនឹងបញ្ហាធំ។ បន្ទាប់ពីមានរលកទីពីរដែលបានចាប់ផ្តើមកាលពីខែធ្នូឆ្នាំមុន ប្រទេសថៃ កំពុងតស៊ូដើម្បីទប់ស្កាត់រលកទី៣ នៃការឆ្លងដែលបានរុញច្រានចំនួនអ្នកឆ្លងប្រចាំថ្ងៃ និងចំនួនអ្នកស្លាប់ដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។
នៅថ្ងៃអង្គារកន្លងទៅនេះ ប្រទេសថៃ បានរាយការណ៍ពីកំណត់ត្រាខ្ពស់បំផុតទាំងករណីឆ្លង និងករណីស្លាប់ក្នុងរយៈពេលតែមួយថ្ងៃ ដោយមានការឆ្លងចំនួន ២០.២០០ នាក់ និងមានអ្នកស្លាប់ចំនួន ១៨៨ នាក់ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩របស់ប្រតេសថៃ ។ នេះជាលើកទីមួយហើយ ដែលប្រទេសថៃរាយការណ៍ពីករណីឆ្លងជាង ២០.០០០ ករណីក្នុងមួយថ្ងៃ។
មីយ៉ាន់ម៉ា
របាយការណ៍ប្រចាំថ្ងៃនៅមីយ៉ាន់ម៉ា បានកើនឡើងពីប្រហែល ១០០ នាក់នៅដើមខែមិថុនា រហូតដល់ប្រហែល ៥.០០០ នាក់ក្នុងមួយថ្ងៃ ដោយមានអ្នកឆ្លងសរុបចំនួន ៣១៥.១១៨ នាក់ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ប្រទេសមីយ៉ាន់ម៉ា ក៏បានរាយ