×

វ័យ ៨០ឆ្នាំហើយ តារាសម្តែង​ជើងចាស់​ល្បីឈ្មោះ រិទ្ធ សារី មាន​ជំងឺប្រចាំកាយ​ហើយ ថែមត្រូវ​ចិញ្ចឹមចៅ ២នាក់​ក្នុង​បន្ទុកទៀត

បាត់ដំបង៖ តារាសម្តែងជើងចាស់ល្បីឈ្មោះ រិទ្ធ សារី ត្រូវបានទស្សនិកជនស្គាល់តាមរយៈការសម្តែងក្នុងភាពយន្តជាច្រើនទាំងតួជាស្តេចផែនដី តួឪពុក តួអ្នកមាន អ្នកក្រ គ្រប់ទម្រង់រហូតទទួលបានការគាំទ្រខ្ពស់ក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ ៩០។

យ៉ាងណាមិញ ដោយសារវ័យកាន់តែច្រើនទៅហើយ ដែលបច្ចុប្បន្នលោកតាមានជន្មាយុ ៨០ឆ្នាំ និងមានជំងឺប្រចាំកាយផង ទើបលោកលែងមានវត្តមានលើវិថីសិល្បៈទៀត។

យោងតាមបណ្តាញសង្គមមួយមានឈ្មោះ Ellie Jet បានចែករំលែកថា បច្ចុប្បន្នលោកតារា រិទ្ធ សារី កំពុងសម្រាកព្យាបាលជំងឺនៅខេត្តបាត់ដំបង។

មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានបន្ទុកត្រូវចិញ្ចឹមចៅ ២នាក់ទៀត ដោយសារឪពុកម្តាយពួកគេ បានទៅធ្វើការនៅប្រទេសថៃ និងពេលនេះបានជាប់គាំងនៅទីនោះ ក្រោយវីរុសកូវីដ១៩បានផ្ទុះឡើង។

ស្ថានភាពរបស់លោកតាពេលនេះ កំពុងជួបការខ្វះខាតជាទម្ងន់ ដោយវ័យកាន់តែច្រើន និងមានជំងឺផង ទើបគណនីបណ្តាញសង្គមខាងលើ បានអំពាវនាវសុំសប្បុរសជនជួយឧបត្ថម្ភបន្តិចបន្តួចសម្រាប់លោកតាផ្គត់ផ្គង់ជីវភាពបានខ្លះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង