×

ផ្សារទួលសង្កែ ត្រូវបាន​អាជ្ញាធរ​សម្រេច​បិទ​រយៈពេល​១៤ថ្ងៃ ក្រោយ​រកឃើញ​ករណី​មេរោគ​បំប្លែងថ្មី ដែលតា

រដ្ឋបាលរាជធានិភ្នំពេញ បានសម្រេចបិទខ្ទប់ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គណៈកម្មការផ្សារទួលសង្កែ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង