×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ពិធីមង្គលការ ក្លាយជា​បុណ្យសព​ដោយសារ​រន្ទះបាញ់​ស្លា ប់១៧នាក់

បង់ក្លាដេស៖ មន្ត្រីនៃប្រទេសបង់ក្លាដេស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៧ នាក់នៅក្នុងពិធីមង្គលការមួយ បានស្លាប់ បន្ទាប់ពីរន្ទះ បានបាញ់ចំទូកមួយដែលដឹកកូនកំលោះ និងអ្នកហែហមទៅផ្ទះរបស់កូនក្រមុំ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

មនុស្ស ១៤ នាក់ផ្សេងទៀត រួមទាំងកូនកំលោះបានរងរបួស។ ចំណែក កូនក្រមុំ មិនបាននៅលើទូកនោះទេ។ ហេតុការណ៍នេះ បានកើតឡើងនៅឯទីក្រុងស៊ីបហ្គាន (Shibganj) ខណៈកូនកំលោះ និងអ្នករួមដំណើរលើទូក កំពុងធ្វើដំណើរឆ្ពោះទៅផ្ទះកូនក្រមុំ ហើយភ្លាមៗនោះ ក៏ស្រាប់តែអាកាសធាតុប្រែប្រួល បង្កជាបាតុភូតរន្ទះតែម្ដង។

សាក្សីក្នុងតំបន់នោះ បាននិយាយថា ពួកគេបានឃើញរន្ទះបាញ់ជាច្រើនដង ចំទូករបស់កូនកំលោះ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំ មនុស្សរាប់រយនាក់នៅទូទាំងតំបន់អាស៊ីខាងត្បូង ត្រូវបានរន្ទះបាញ់ស្លាប់។

នៅឆ្នាំ២០១៦ ប្រទេសបង់ក្លាដេស បានកំណត់ថា រន្ទះបាញ់ជាគ្រោះធម្មជាតិ នៅពេលដែលមនុស្សជាង ២០០ នាក់បានស្លាប់ដោយសារន្ទះ នៅក្នុងខែឧសភា ក្នុងនោះមានមនុស្ស ៨២ នាក់ស្លាប់នៅថ្ងៃតែមួយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង