×

រដ្ឋបាល​ខេត្តព្រះវិហារ ចាក់វ៉ាក់សាំង​កូវីដ១៩​តែ១ដូស​សម្រាប់​ប្រភេទJohnson & Johnson ជូន​ពលរដ្ឋ​នៅ​ស្រុកចំនួន៥

ព្រះវិហារ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩លើកទី២ ចាប់ផ្តើមពីថ្ងៃទី៦ ខែសីហាតទៅ ដោយអនុវត្តលើស្រុកចំនួន៥ នៃខេត្តព្រះវិហារ បន្ទាប់ពីក្រុង ស្រុកចំនួន៣ គឺស្រុកជាំក្សាន្ត ក្រុងព្រះវិហារ និងស្រុករវៀង បានបើកយុទ្ធនាការចាក់លើកទី១ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។

ស្រុកចំនួន៥នោះរួមមាន៖ ស្រុកត្បែងមានជ័យ, ស្រុកឆែប, ស្រុកជ័យសែន, ស្រុកសង្គមថ្មី និងស្រុកគូលែន។

វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលត្រូវចាក់ជូនប្រជាពលរដ្ឋទាំង៥ស្រុក គឺប្រភេទ Johnson & Johnson ជាផលិតផលរបស់សហរដ្ឋអាមេរិក ហើយវ៉ាក់សាំងនេះ គឺចាក់តែ ១ដូសទេ គឺគ្រប់គ្រាន់ហើយសម្រាប់មនុស្ស១នាក់។ មកដល់ថ្ងៃនេះ មន្ទីរសុខាភិបាលខេត្ត បានទទួលវ៉ាក់សាំង Johnson & Johnson នេះចំនួន ៥១.០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋចំនួន ៥១.០០០នាក់ ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង