×

អនុ​គណៈកម្មការ​ស្រាវជ្រាវ​កូវីដ១៩ បង្ហាញពី​មេរោគ​បំប្លែង​ថ្មីឈ្មោះ ឡាំបដា (Lambda)

ភ្នំពេញ៖ នៅរសៀលនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានណែនាំនូវវីរុសកូវីដ១៩ (COVID-19) បំប្លែងថ្មី ដែលមានឈ្មោះថា ឡាំបដា (Lambda) ដែលត្រូវបានគេរកឃើញមុនគេនៅក្នុងប្រទេសប៉េរូ មានសមត្ថភាពចម្លងជំងឺ “លឿន” និង “រហ័ស” ព្រមទាំង “អាចអត់ធន់នឹងវ៉ាក់សាំង” ទៀត ផង បើធៀបទៅនឹងវីរុសកូវីដ១៩ ដើមរបស់វា។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ដែលបានដកស្រង់ពីសារព័ត៌មានរ៉យទឺរ បានបន្តថា បច្ចុប្បន្ន វីរុសបំប្លែងថ្មី Lambda បានឆ្លងរាលដាលទៅដល់ច្រើនជាង ៣០ប្រទេសហើយ ក្នុងនោះភាគច្រើនជាប្រទេសក្នុងតំបន់អាមេរិកឡាទីន ដូចជា ស៊ីលី, អាហ្សង់ទីន, ប្រេស៊ីល, កូឡុំប៊ី, អេក្វាឌ័រ និងម៉ិកស៊ិក ហើយសម្រាប់ប្រទេសអឺរ៉ុប វិញគឺមានដូចជា អេស្ប៉ាញ, ហុល្លង់, ប៊ែលហ្ស៊ិក, បារាំង និងព័រទុយហ្គាល់ ខណៈសហរដ្ឋអាមេរិកជាដើម ក៏បានរកឃើញវីរុសនេះដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង