×

គ្រាន់តែ​ផុសរូប​ផ្សព្វផ្សាយ​តែមួយសន្លឹក Song Hye Kyo ត្រូវបាន​ប៉ាន់ប្រមាណ​ថា​ទទួល​បាន​ថ្លៃជួល​ជិត ៥សែនដុល្លារ

Song Hye Kyo គឺជាតារាសម្តែងស្រីល្បីឈ្មោះក្នុងពិភពសិល្បៈកូរ៉េដែលអ្នកគាំទ្រជាច្រើនស្គាល់នាងតាមរយៈឈ្មោះហាន់ ជីអ៊ុន ក្នុងរឿងបំណុលផ្ទះជំពាក់ស្នេហ៍។ ជាការពិតណាស់ ភាពល្បីល្បាញទាំងនេះកើតឡើងពីទេព្យកោសល្យ បូករួមនឹងរូបសម្រស់ដ៏ស្រស់ស្អាតផងនោះ បានធ្វើឱ្យ Hye Kyo ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស។

កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់តារាស្រីរូបនេះ បានធ្វើឱ្យតម្លៃឈ្នួលការងារក៏ខ្ពស់តាមដូចគ្នា ពោលក្រោយចែកផ្លូវគ្នាពីលោក Song Joongki មក តារាស្រីរូបនេះបានផ្តោតលើការថតផ្សព្វផ្សាយផលិតផលតែប៉ុណ្ណោះ។ តាមការបញ្ជាក់ពីប្រភពសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា គ្រាន់តែផុសរូបមួយសន្លឹកផ្សព្វផ្សាយឱ្យផលិតផលតែមួយប៉ុណ្ណោះ Hye Kyo ស៊ីថ្លៃដល់ទៅជិត ៨០ម៉ឺនដុល្លារឯណោះកាលពីឆ្នាំ ២០១៩។

រីឯឆ្នាំនេះវិញ ការផុសផ្សព្វផ្សាយរបស់ Song Hye Kyo ចំនួន៤ផុស នាងអាចរកប្រាក់ចំណូលបានរហូតដល់ជាង ៣លានដុល្លារផងដែរ។ យ៉ាងណាមិញ ផលិតផលដែលនាងបានចេញផ្សាយទាំងប៉ុន្មានក៏ទទួលបានការគាំទ្រយ៉ាងសន្ធឹកដោយយោងតាមផលិតផលគ្រឿងសម្អាងមួយបានឱ្យដឹងថា ត្រឹមរយៈពេល១ខែប៉ុណ្ណោះ ម្សៅទ្រនាប់ដែលនាងបានផ្សព្វផ្សាយអាចលក់ចេញរហូតដល់១លានទំនិញ ចំណែកឯក្រែមលាបមាត់វិញអាចលក់ចេញបាន ១៦ម៉ឺនដើម។

នេះហើយជាឥទ្ធិពលរបស់តារាសម្តែង វ័យ៣៩ឆ្នាំ Song Hye Kyo ដែលធ្វើបានធ្វើឱ្យទីផ្សារផលិតផលនីមួយៗដែលនាងបានផ្សព្វផ្សាយដើរទៅយ៉ាងរលូន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង