×

ម៉ាឡេស៊ី និងអូស្ត្រាលី ថា​កូវីដ១៩​បំប្លែងខ្លួន​ឈ្មោះ ឡាំបដា (Lambda) ឆ្លងលឿន​ជាង Delta

វីរុសកូវីដ១៩ បំប្លែងខ្លួន ឈ្មោះ ឡាំបដា (Lambda) ដែលត្រូវបានគេស្គាល់ផងដែរថា C.37 ត្រូវបានគេរកឃើញដំបូង នៅប្រទេសប៉េរូ កាលពីខែធ្នូ ឆ្នាំ២០២០។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះ Lambda ហើយបានចាត់ទុកជា វ៉ារ៉្យង់នៃចំណាប់អារម្មណ៍។

ដកស្រង់ពីសេចក្តីរាយការណ៍អូស្ត្រាលី បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវ ចក្រភពអង់គ្លេស មានការព្រួយបារម្ភថា វីរុសបំប្លែងខ្លួន Lambda អាចឆ្លងរាលដាលលឿនជាងវីរុស Delta ទៅទៀត។ចំណែកក្រសួងសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ី បានសង្កត់ធ្ងន់ថា Lambda ដែលមានប្រភពពីប្រទេសប៉េរូ មានអត្រាមរណភាពខ្ពស់បំផុតនៅលើពិភពលោក។

ក្រសួងសុខាភិបាលម៉ាឡេស៊ីបាននិយាយកាលពីខែមុនថា៖ “Lambda ត្រូវបានគេរាយការណ៍ថា មានដើមកំណើតមកពីប្រទេសប៉េរូ ដែលជាប្រទេសមានអត្រាមរណភាពខ្ពស់បំផុតនៅលើពិភពលោក”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង