×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ភ្លើងឆេះព្រៃ រាលដាល​ដល់​ទីលាន​បុរាណ Olympia នៅក្រិក

បរទេស៖ ប្រទេសក្រិក និងតួកគី បានទទួលរងនូវរលកកម្ដៅដែលមិនធ្លាប់មានពីមុនមក អស់រយៈពេលជាងមួយសប្តាហ៍មកហើយ ដោយប្រជាជននៅតំបន់ខ្លះ ត្រូវបង្ខំចិត្តជម្លៀសចេញតាមទូក ខណៈអណ្តាតភ្លើង ដែលបណ្តាលមកពីខ្យល់បក់ខ្លាំង បានចូលមកជិតផ្ទះរបស់ពួកគេ។

ភ្លើងឆេះព្រៃ បានឈានដល់ទីលានបុរាណ Olympia ដែលជាទីកំណើតនៃអូឡាំពិកក្រិកបុរាណ និងជាកន្លែងបុរាណវិទ្យាដ៏ល្បីនៅលើពិភពលោក។ វាជាកន្លែងដែលការប្រកួតត្រូវបានធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តងចាប់ពីឆ្នាំ ៧៧៦ មុនគ.សមកទល់ពេលបច្ចុប្បន្ន។ កីឡានេះ មានអាយុកាលជាងមួយសហសវត្សទៅហើយ។

រូបថតនិងវីដេអូពីតំបន់ដែលត្រូវបានឆាបឆេះដោយអណ្តាតភ្លើង ត្រូវបានចែកចាយតាមអ៊ីនធឺណិតដោយបង្ហាញពីអ្នកពន្លត់អគ្គីភ័យ កំពុងប្រយុទ្ធនឹងអណ្តាតភ្លើង ដោយមានជំនួយពីឧទ្ធម្ភាគចក្រ និងយន្តហោះជាច្រើនគ្រឿងផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង