×

ទិដ្ឋភាព​ប្រជាពលរដ្ឋ​កំពុង​ប្រកបរបរ​ទទួលទាន​នៅផ្សារក្រមួន​ព្រះដាក់ អំឡុង​ពេល​វិបត្តិ​នៃ​កូវីដ១៩

បន្ទាយស្រី៖ ការរស់នៅតាមបែបគន្លងថ្មីក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩កំពុងផ្ទុះឡើងបែបនេះ ប្រជាពលរដ្ឋទាំងអស់ត្រូវរៀនរស់តាមបែបគន្លងថ្មីដោយការរក្សាអនាម័យដើម្បីចៀសវាងការចម្លងតគ្នាមិនចេះចប់។

ក្នុងស្ថានភាពពេលនេះ ទីប្រជុំជនគឺជាកន្លែងដែលមានហានិភ័យខ្ពស់ជាងគេ ព្រោះយើងមិនដឹងឡើយថាអ្នកណាមាន ឬ គ្មានផ្ទុកនឹងវីរុសដ៏កាចសាហាវមួយនេះ។ ស្របពេលនេះដែរ ផ្សារក្រមួនព្រះដាក់ ស្ថិតក្នុងស្រុកបន្ទាយស្រីបានអនុវត្តទៅយ៉ាងមានរបៀបប្រកបដោយសុវត្ថិភាពខ្ពស់ មិនថាសណ្តាប់ធ្នាប់ ឬអនាម័យឡើយ។

ក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃមេរោគកូវីដ១៩កំពុងគំរាមកំហែងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ការរៀនរស់នៅតាមបែបគន្លងថ្មី និងការប្រយ័ត្នប្រយែងខ្ពស់ទៅលើបញ្ហាសុវត្ថិភាពនឹងក្លាយទៅជារឿងដែលយើងត្រូវធ្វើជាប្រចាំ និងជាទម្លាប់ហើយ មិនមែនគ្រាន់តែធ្វើម្តងម្កាល ឬធ្វើតែពេលដែលគេនាំគ្នាផ្អើលមួយភ្លែតៗនោះទេ។

ទិដ្ឋភាពរបស់អាជីវករកំពុងជួញដូរម្ហូបអាហារ អមជាមួយធម្មជាតិដ៏ស្រស់បំព្រង ប្រៀបបីនឹងរូបភាពពីបុរាណដែលមនុស្សក្នុងភូមិបានតម្រៀបម្ហូបអាហារ និងរបស់របរផ្សេងៗមកជួញដូរក្នុងផ្សារតាមផ្លូវបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង