×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

សហភាពគ្រូបង្រៀនថា មេរោគ​ដែលតា អាចធ្វើឱ្យ​ផែនការ​វិលត្រឡប់​ទៅ​សាលារៀន​នៅឈីកាហ្គោ ត្រូវ​បរាជ័យ

អាមេរិក៖ សហភាពគ្រូបង្រៀនទីក្រុងឈីកាហ្គោ ហៅកាត់ CTU បានព្រមានថា ផែនការវិលត្រឡប់ទៅកាន់សាលារៀនឡើងវិញ អាចនឹងបរាជ័យ ប្រសិនបើមេរោគដែលតា នៅតែបន្តរីករាលដាលនៅសហរដ្ឋអាមេរិក។

សហភាពគ្រូបង្រៀនទីក្រុងឈីកាហ្គោ បានផ្ញើលិខិតមួយច្បាប់ ជូនអភិបាលក្រុងឈីកាហ្គោ និងក្រុមប្រឹក្សាអប់រំទីក្រុង នៅថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយអំពាវនាវឱ្យចៅហ្វាយក្រុង ទទួលស្គាល់ប្រភេទនៃមេរោគកូវីដ១៩។

សហភាពនេះ ក៏បានបញ្ជាក់ផងដែរថា ពួកគេអបអរសាទរដល់រដ្ឋ Illinois ក្នុងការកំណត់ឱ្យពាក់ម៉ាសឡើងវិញ។ លិខិតនោះក៏បានអំពាវនាវឱ្យអភិបាលក្រុង វិនិយោគទឹកប្រាក់ចំនួន៤ ពាន់លានដុល្លារក្នុងការផ្តល់មូលនិធិទៅក្នុងប្រព័ន្ធអប់រំផងដែរ។

សូមជម្រាបថា សាលារៀនសាធារណៈនៅទីក្រុងឈីកាហ្គោ បានតម្រូវឱ្យពាក់ម៉ាសសម្រាប់សិស្សទាំងអស់ កាលពីខែកក្កដាកន្លងទៅ ទោះបីជាពួកគេបានចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង