ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៨៨នាក់ ខណៈអ្នកជំងឺ ៦២៤ នាក់ជាសះស្បើយ និងស្លាប់ ១៩ នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨០.៨១៣ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧៤.០៤៥ នាក់ និងស្លាប់សរុបចំនួន ១.៥២៦នាក់៕