×

រូបថត​មួយសន្លឹក​របស់​លោកគ្រូម្នាក់​បាន​ឆ្លងកូវីដ១៩​ហើយ នៅតែ​ក្រោក​មកបង្រៀន​សិស្ស​តាម​អនឡាញ​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍

ប៉ោយប៉ែត៖ ជាគ្រូបង្រៀនប្រកបដោយក្រមសីលធម៌ម្នាក់ លោកគ្រូហៀក វណ្ណៈ ហៅលោកគ្រូតា បានឆ្លងវីរុសកូវីដ១៩កម្រិតស្រាល ដែលពេលនេះលោកគ្រូកំពុងសម្រាលព្យាបាលផងដែរ។ ទោះជាយ៉ាងណា ការគេងនៅមួយកន្លែង បានធ្វើឱ្យលោកគ្រូមានភាពអផ្សុក និងមិនចង់ចំណាយពេលចោលទទេទាំងខ្លួននៅមានកម្លាំងឡើយ លោកគ្រូតាក៏បានសម្រេចចិត្តក្រោកឡើងបង្រៀនសិស្សតាមអនឡាញដូចធម្មតា។

យោងតាមគណនីបណ្តាញសង្គមមួយមានឈ្មោះ Chhoeun Charly Hailin បានឱ្យដឹងថា លោកគ្រូ ហៀក វណ្ណៈ ជាគ្រូបង្រៀនគណិតវិទ្យាថ្នាក់អនុវិទ្យាល័យនៅទីក្រុងប៉ោយប៉ែត ដែលប្រកបដោយគុណធម៌ សីលធម៌ ចំណេះដឹង និងធ្លាប់បណ្តុះបណ្តាលសិស្សជាច្រើនឱ្យទទួលបានចំណេះវិជ្ជាពេញខ្លួន។

ការអប់រំទូន្មានប្រៀនប្រដៅទាំងប៉ុន្មានរបស់លោកគ្រូ បានធ្វើឱ្យសិស្សទាំងអស់មានក្តីស្រលាញ់ និងគោរពលោកជាខ្លាំង។ ខណៈពេលលោកគ្រូបានឆ្លងកូវីដ១៩ ហើយនៅខំប្រឹងបង្រៀនតាមអនឡាញបែបនេះ កំពុងធ្វើឱ្យបណ្តាមហាជនចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង