ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនព័ត៌មានស្ដីពីការរកឃើញករណីវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៧ករណីកាលពីថ្ងៃទី៤ និងទី៥ ខែសីហា។
ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា បានរកឃើញករណីវីរុសដែលតា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរចំនួន ៣១នាក់ (ស្រី ១៦នាក់) និងលើអាជីវករលក់នំបញ្ចុះស្រុះនៅក្នុងផ្សារតូចទួលសង្កែ រាជធានីភ្នំពេញ ១នាក់ (ប្រុស) ហើយនៅថ្ងៃទី៥ ខែសីហា កម្ពុជាបានរកឃើញលើអ្នកដំណើរបរទេសតាមជើងហោះហើរចំនួន ២នាក់ ប្រជាជនអ្នកភូមិក្នុងសហគមន៍ចំនួន ២៤នាក់ (ស្រី១០នាក់) និងពលករមកពីប្រទេសថៃ ចំនួន ៩នាក់ (ស្រី ៦នាក់)។
គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ប្រភេទ ដែលតា លើពលករត្រឡប់ពីប្រទេសថៃ អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៣២៧នាក់ (ស្រី ១៥៧នាក់)៕