×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

អ្នកឧកញ៉ា គិត ម៉េង និង​លោកជំទាវ ឧបត្ថម្ភថវិកា ២០លានរៀល ដល់​រដ្ឋបាល​ស្រុកបទុមសាគរ ដើម្បី​ប្រើប្រាស់​តាម​តម្រូវការ និង​ជួយ​ប្រជាពលរដ្ឋ

កោះកុង៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងលោកជំទាវ ម៉ៅ ចំណាន បានឧបត្ថម្ភថវិកា ២០លានរៀល ដល់រដ្ឋបាលស្រុកបទុមសាគរ ខេត្តកោះកុង ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ និងដើម្បីជួយប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ

យោងតាមលិខិតថ្លែងអំណរគុណ របស់រដ្ឋបាលស្រុកបទុមសាគរ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា “រដ្ឋបាលស្រុកបទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ២០លានរៀល សម្រាប់ទិញគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ ធ្វើឡដុតកាកសំណល់ និងទុកសម្រាប់រដ្ឋបាលស្រុក យកទៅចំណាយក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋានស្រុក។”

សូមបញ្ជាក់ថា ក្នុងយុទ្ធការប្រយុទ្ធប្រឆាំងកូវីដ អ្នកឧកញ៉ា និងលោកជំទាវ តែងតែបានបន្តគាំទ្រ និងឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើនដល់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន ក្រុមគ្រូពេទ្យ និងសមាគមនានា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង